ការចូលរួមចំណែកក្នុងសង្គម
Our
អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនវើលដ៏ប្រ៊ីដ គ្រុប បានចូលរួមបរិច្ចាកថវិកាចំនួន ២០០.០០០ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញ មន្ទីរពេទ្យស្រ្តី «នគរទេព» សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។

ការបរិច្ចាគនេះបានធើ្វឡើងបន្ទាប់ពីសម្តេចតេជា ហ៊ុន សែន ប្រកាសទិញមន្ទីរពេទ្យ «នគរទេព» មកធើ្វជាសម្បត្តិរដ្ឋ ហើយនឹងត្រូវប្តូរឈ្មោះជា «មន្ទីរពេទ្យហ្លួងម៉ែ» ដើម្បីថ្វាយព្រះបរមរាជកិត្តិយសចំពោះ សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ។

យើងទាំងអស់គ្នាមានតួនាទីក្នុងការទប់ស្កាត់ការរីករាលដាលនឹងជំងឺកូវីដ១៩ ក្នុងសហគមន៍របស់យើង ដោយចូលរួមអនុវត្តន៍វិធានការ «៣ការពារ និង៣កុំ» ក៏ដូចជាគោរពអនុវត្តតាមគោលការណ៍សុខភាពរបស់ក្រសួងសុខាភិបាល។
ដើម្បីព័ត៌មានលំអិតសូមធ្វើការទំនាក់ទំនងឥលូវនេះ
ទំនាក់ទំនង