
សូមស្វាគមន៍មកកាន់ ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ
WorldBridge Sport Village
ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ គឺជាតំបន់អភិវឌ្ឍន៍ដំបូងបំផុតក្នុងព្រះរាជាណាចក្រកម្ពុជាដែលបានមកការរួមបញ្ចូលគ្នានៃលំនៅឋានប្រណីតបែបស៊ីវីល័យ ស្តង់ដារនៃការរស់នៅខ្ពស់ កន្លែងធ្វើលំហាត់ប្រាណធំទូលាយ ជាមួយនឹងបរិយាកាសស្រស់ស្រាយ ប្រកបដោយផាសុកភាព និងសុខុមាលភាពខ្ពស់ដែលនឹងលេចរូបរាងឡើងនៅភាគខាងជើងនៃរាជធានីភ្នំពេញក្នុងពេលឆាប់ៗនេះ។
វើលដ៏ប្រ៊ីដ នាំយកបុរីកីឡាទំនើបស៊ីវីល័យមកកាន់រាជធានីភ្នំពេញជាថ្មីម្តងទៀត
ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ បានផ្តល់ជា
លំនៅដ្ឋាន, ផាសុកភាព, គាំទ្រកីឡា, គាំទ្រសុខុមាលភាព
ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ នឹងនាំមកជូនលោកអ្នកនូវបទពិសោធន៍ថ្មីក្នុងការរស់នៅប្រកបដោយសុខុមាលភាព ដែលមានបរិយាកាសថ្មីប្លែក គុណភាពសំណង់កម្រិតអន្តរជាតិដែលមានទីតាំងមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញនោះទេ។ គម្រោងអភិវឌ្ឍន៍ដ៏វិសេសវិសាលនេះ សាងសង់ឡើងសម្រាប់ទទួលអត្តពលិក គ្រូបង្វឹក និងអ្នកចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមទាំងអស់ក្នុងឆ្នាំ២០២៣ដែលមានព្រះរាជាណាចក្រកម្ពុជាជាម្ចាស់ផ្ទះ។
ទូតសុឆន្ទៈនៃគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ
សូមស្វាគមន៍មកកាន់ ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ!ខ្ញុំបាទ កែវ សុខផេង ជាអត្តពលិក និងជាកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជារយៈពេលជាង៦ឆ្នាំមកហើយ ។ ក្នុងនាមជាខ្ញុំជាទូតសុឆន្ទៈនៃគម្រោងដ៏មហិមានេះផ្ទាល់ ខ្ញុំបាទសូមណែនាំអ្នកទាំងអស់គ្នានូវគម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និងលំនៅដ្ឋានកីឡាចម្រុះដ៏ធំស្កឹមស្កៃដំបូងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានស្ថាបត្យកម្មនិងរចនាបថទំនើបស៊ីវិល័យ ព្រមទាំងមានលំនៅដ្ឋានជាច្រើនប្រភេទរួមបញ្ចូលគ្នាក្នុងតំបន់តែមួយដូចជា៖ អគារខុនដូ វីឡាភ្លោះ វីឡាកូនកាត់ ផ្សារទំនើប សារមន្ទីរកីឡា ជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ទីក្រុងនាគសម្តេចតេជោ ។ ក្រឡេកទៅមើលសំណង់អគារឯណោះវិញ ត្រូវបានរំលេចទៅដោយស្ថាបត្យកម្មដ៏ល្អឯកបូករួមនឹងសោភ័ណភាពដ៏គួរឲ្យចាប់អារម្មណ៍បំផុត គឺជាការសាងសង់ដោយក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច ឯ.ក ជាបុត្រសម្ព័ន្ឋនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប ដែលមានគម្រោងបញ្ចប់ការសាងសង់នៅត្រីមាសទី៤ ឆ្នាំ២០២២ សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមក្នុងឆ្នាំ២០២៣ដែលមានព្រះរាជាណាចក្រកម្ពុជាជាម្ចាស់ផ្ទះ។សូមធ្វើការចុចប៊ូតុងខាងក្រោមនេះដើម្បីទទួលបានព័ត៌មានថ្មីៗអំពីប្រូម៉ូសិន!

ព័ត៌មានថ្មីៗអំពីប្រូម៉ូសិន
បន្ទាប់ពីគម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ បានបើកសម្ពោធជាផ្លូវការរួចមក ពេលនេះយើងក៏ចាប់ផ្តើមទទួលការកក់ពីសំណាក់អតិថិជន និងអាជីវករផងដែរ ។ យើងធានាថាសហគមន៍ដែលលោកអ្នករស់នៅ នឹងក្លាយជាសហគមន៍មួយដែលមានលំហូរពាណិជ្ជកម្មយ៉ាងមមាញឹកនាពេលអនាគត ខណៈពេលដែលការសាងសង់គម្រោងផ្ទាល់កំពុងមានដំណើរការទៅមុខយ៉ាងរលូនបើទោះបីជាមានវិបត្តិកូវីដ១៩ក៏ដោយ។
ដៃគូសហការរបស់វើលដ៏ប្រ៊ីដ
គម្រោង វើលដ៏ប្រ៊ីដ ត្រូវបានចូលរួមសហការពីបណ្តាសំណាក់គម្រោងអាជីវកម្មធំៗជាច្រើនរួមមាន៖
ដើម្បីព័ត៌មានលំអិតសូមធ្វើការទំនាក់ទំនងឥលូវនេះ
ទំនាក់ទំនង