
WorldBridge Sport Village
Sales
ជម្រើសលំនៅដ្ឋានគុណភាពខ្ពស់ដ៏សម្បូរបែបស្ថិតនៅក្នុងដៃអ្នក
ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ នឹងធ្វើអោយជីវិតរបស់អ្នកស្រស់បំព្រងពេញមួយថ្ងៃ ដោយសារតែមានសមាសធាតុពាក់ព័ន្ធជាច្រើនដែលនឹងត្រូវបង្កើតឡើង ធានាថាលោកអ្នកនឹងមិនធ្លាប់ទទួលបានបទពិសោធន៍ក្នុងការរស់នៅបែបនេះពីមុនឡើយ។ លោកអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយក្នុងការចំណាយពេលដ៏មានតម្លៃជាមួយក្រុមគ្រួសារ មិត្តភក្តិ មិត្តរួមថ្នាក់ក៏ដូចជាការជួបជុំផ្សេងៗទៀតប្រកបដោយភាពរីករាយ នៅពេលដែលលោកអ្នកមានលំនៅដ្ឋានក្នុង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ។
កន្លែងរស់នៅ និងប្រកបអាជីវកម្មយ៉ាងមមាញឹកដែលមានចំងាយមិនឆ្ងាយពីលំនៅដ្ឋានរបស់លោកអ្នក
ដោយមានទីតាំងស្ថិតនៅជាប់ពហុកីឡដ្ឋានជាតិមតរតកតេជា បានធ្វើអោយភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដជាទីកន្លែងមួយក្នុងក្តីស្រមៃសម្រាប់អ្នកចូលចិត្តហាត់ប្រាណ និងលេងកីឡា។ លើសពីនេះ ទីលានហាត់កីឡាលំដាប់ពិភពលោក តារាងបាល់ អាងហែលទឹក ទីលានហ្វឹកហាត់កីឡាផ្សេងៗទៀត សុទ្ធតែមានទីតាំងជាប់នឹងគម្រោងផ្ទាល់ដែលអាចបំពេញតម្រូវការ និងជួយអោយអ្នករស់នៅក្នុងតំបន់មានសុខភាពល្អថែមទៀតផង។
ការអនុញ្ញាតឱ្យខ្លួនអ្នករីករាយពិតជាមិនងាយស្រួលនោះទេ
លោកអ្នកនឹងមិនមានអារម្មណ៍ថាមិនបានផ្តល់ក្តីសុខជូនខ្លួនឯងនោះទេ ដោយសារតែមានសមាសធាតុពាក់ព័ន្ធជាច្រើនសម្បូរបែបនៅជិតលំនៅដ្ឋានទាំងអស់នេះហើយ ទើបធ្វើអោយលោកអ្នកនិងមនុស្សជាទីស្រលាញ់មានភាពងាយស្រួលក្នុងការរស់នៅក្នុងទីកន្លែងមួយដែលគ្រាន់តែជាក្តីសុបិន្តសម្រាប់អ្នកដទៃប៉ុណ្ណោះ។ ទាំងអស់នេះគឺផ្តើមចេញពីការសម្រេចចិត្តរបស់អ្នកក្នុងការជ្រើសរើសលំនៅដ្ឋានក្នុង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ។
ព័ត៌មានបន្ថែមអំពីគម្រោងរបស់ វើលដ៏ប្រ៊ីដ
More
ស្ថិតនៅក្នុងតំបន់ទីក្រុងពាណិជ្ជកម្មមួយដ៏មមាញឹក យើងធានាថាលោកអ្នកនឹងមានទីកន្លែងរស់នៅមួយដែលមិនឆ្ងាយប៉ុន្មានពីទន្លេចតុមុខនោះទេ។ ជាមួយនឹងអគារកម្ពស់ជាង៤០ជាន់ មានលំនៅដ្ឋានខុនដូដែលមានទំហំខុសៗគ្នាជាច្រើនប្រភេទ យើងជឿជាក់ថា ប្រាកដជាអាចបំពេញក្តីស្រមៃរបស់លោកអ្នកក្នុងការរស់នៅប្រកបដោយភាពស៊ីវិល័យជាក់ជាពុំខាន។អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ទីតាំងទាំងមូលត្រូវបានគ្របដណ្តប់ទៅដោយ ការិយាល័យ ហាងលក់ទំនិញ កន្លែងកម្សាន្ដ ភោជនីយដ្ឋាន គ្លីនិក មន្ទីរពេទ្យ ក្លឹបហាត់ប្រាណរួមជាមួយនឹងកន្លែងចតយានយន្តជាង 1000ចំណត ដែលសាកសមល្អឥតខ្ចោះជាមួយនឹងជីវិតបែបស៊ីវិល័យ។

អគារកម្ពស់៥៥ជាន់ដ៏ខ្ពស់ស្កឹមស្កៃបានលេចរូបរាងឡើងហើយនោះ គឺជា THE PEAK ដែលជាអគារដ៏ស្រស់ស្អាតនិង ល្អប្រណីតមួយក្នុងទីក្រុង។ ជាជម្រើសថ្មីនៃការរស់នៅដ៏ស៊ីវិល័យក្នុងតំបន់ដែលប្រជុំទៅដោយកន្លែងស្នាក់នៅដែលមានផាសុកភាព ហាងលក់ទំនិញ ភោជនីយដ្ឋាន ការិយាល័យ ព្រមទាំងសណ្ឋាគារដ៏ល្បីឈ្មោះលំដាប់អន្តជាតិ Shangri-La មករួមបញ្ជូលគ្នាជាកន្លែងអភិវឌ្ឍន៍មួយដែលជាគម្រោងតែមួយប៉ុណ្ណោះក្នុងព្រះរាជាណាចក្រកម្ពុជា។ ស្ថិតក្នុងទីតាំងតែមួយជាមួយសណ្ឋាគារ Shangri-La យើងតែងកត់សំគាល់ថាវត្តមានរបស់សណ្ឋាគារដ៏ល្បីនេះនឹងនាំមកជាមួយនូវភោជនីយដ្ឋានលំដាប់ផ្កាយប្រាំ ភោជនីយដ្ឋានលំដាប់អន្តរជាតិ និងសាលដ៏ធំដែលអាចឱ្យលោកអ្នកចូលរួមកម្សាន្ដបានដោយក្ដីសប្បាយរីករាយ។ មកទទួលយកលំនៅដ្ឋានស្ថិតក្នុងតំបន់ដ៏ល្អឥតខ្ចោះរបស់លោកអ្នកនៅរាជធានីភ្នំពេញឥលូវនេះ!

ជាមួយនឹងទីតាំងដ៏គួរឱ្យចាប់អារម្មណ៍ លោកអ្នកមិនគួរមើលរំលងជាមួយទេសភាពអគារបែរទៅខាងទន្លេមេគង្គ THE PALMS នោះទេ។ នេះជាគម្រោងថ្មីដែលបានរចនា និងធ្វើការតុបតែងកែច្នៃដើម្បីបញ្ចូលគ្នាទៅក្នុងភូមិដ្ឋានធម្មជាតិមួយដែលពោរពេញទៅដោយរុក្ខជាតិបៃតងព័ទ្ធជុំវិញព្រមទាំងជាប់ជាមួយឆ្នេរដ៏ស្រស់ត្រកាលរបស់ទន្លេមេគង្គថែមទៀតផង។អ្វីដែលកាន់តែអស្ចារ្យនោះគឺ គម្រោងខាងយើងខ្ញុំមានប្រភេទផ្ទះវីឡាដ៏ប្រណីតរួមជាមួយនឹងដើមត្នោតរាប់រយដើម ធ្វើឱ្យលោកអ្នកមានអារម្មណ៍ថាកំពុងតែរស់នៅក្នុងរីសតលំដាប់ខ្ពស់មួយ។ គ្មានអ្វីល្អជាងការរស់នៅដែលមានអារម្មណ៍ប្រៀបដូចជាកំពុងវិស្សមកាលលំហែរកាយ ២៤ម៉ោងក្នុងមួយសប្ដាហ៍ និង ៣៦៥ថ្ងៃក្នុងមួយឆ្នាំនោះទេ។

ស្ថិតនៅក្នុងតំបន់ទីក្រុងពាណិជ្ជកម្មមួយដ៏មមាញឹក យើងធានាថាលោកអ្នកនឹងមានទីកន្លែងរស់នៅមួយដែលមិនឆ្ងាយប៉ុន្មានពីទន្លេចតុមុខនោះទេ។ ជាមួយនឹងអគារកម្ពស់ជាង៤០ជាន់ មានលំនៅដ្ឋានខុនដូដែលមានទំហំខុសៗគ្នាជាច្រើនប្រភេទ យើងជឿជាក់ថា ប្រាកដជាអាចបំពេញក្តីស្រមៃរបស់លោកអ្នកក្នុងការរស់នៅប្រកបដោយភាពស៊ីវិល័យជាក់ជាពុំខាន។អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ទីតាំងទាំងមូលត្រូវបានគ្របដណ្តប់ទៅដោយ ការិយាល័យ ហាងលក់ទំនិញ កន្លែងកម្សាន្ដ ភោជនីយដ្ឋាន គ្លីនិក មន្ទីរពេទ្យ ក្លឹបហាត់ប្រាណរួមជាមួយនឹងកន្លែងចតយានយន្តជាង 1000ចំណត ដែលសាកសមល្អឥតខ្ចោះជាមួយនឹងជីវិតបែបស៊ីវិល័យ។

ដើម្បីព័ត៌មានលំអិតសូមធ្វើការទំនាក់ទំនងឥលូវនេះ
ទំនាក់ទំនង