លំនៅដ្ឋានខុនដូ
Residential
មិនថាលោកអ្នកកំពុងតែរស់នៅម្នាក់ឯងឬមានគ្រួសារនោះទេ ទីតាំងដែលល្អឥតខ្ចោះនៃអគារខុនដូរបស់ភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដកំពុងរង់ចាំលោកអ្នក។​​ រីករាយជាមួយនឹងការរស់នៅបែបស៊ីវិល័យនៃអគារស្នាក់នៅដែលមានខុនដូបន្ទប់គេង១ បន្ទប់គេង២ និង បន្ទប់គេង៣ ជាមួយនឹងការរចនាម៉ូដបែបថ្មី ធំទូលាយ ងាយស្រួលក្នុងការរស់នៅ។ លើសពីនេះទៅទៀត បន្ទប់គេងនីមួយៗ មានទេសភាពស្រស់បំព្រង មានផាសុកភាព ភាពស្ងប់ស្ងាត់ មិនមានការរំខានពីមជ្ឈដ្ឋានខាងក្រៅ បូករួមជារួមការរចនាម៉ូដដ៏ទាក់ទាញ ឆើតឆាយ ពោរពេញទៅដោយភាពប៉ិនប្រសព្វដែលសាកសមទៅនឹងភាពដ៏ល្អប្រណីតនៃស្នាដៃរបស់អ្នកបង្កើតឡើង។  លោកអ្នកនឹងទទួលបានអ្វីដែលល្អបំផុតពីភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដ។ សម្រាប់អតិថិជនដែលមានបំណងចង់រស់នៅអាផាតមិន ឬប្រើប្រាស់សេវាកម្មខាងសណ្ឋាគាររបស់យើងខ្ញុំ លោកអ្នកអាចធ្វើការពិចារណាចំពោះ បន្ទប់ ស្ទូឌីយោ ដែលមានផ្ដល់នូវ GRR​ (ការជួលមានការធានា) ហើយមានទីតាំងស្ថិតនៅខាងលើផ្សារទំនើប។
ព័ត៌មានលម្អិត
វីឡាភ្លោះ
Residential
ចំពោះលោកអ្នកដែលត្រូវការបន្ទប់គេងច្រើនសម្រាប់ក្រុមគ្រួសារ សូមស្វាគមន៍មកកាន់គម្រោងភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដ ដែលជាប្រភេទផ្ទះវីឡាភ្លោះដ៏សាកសមសម្រាប់លោកអ្នកបំផុត មានកម្ពស់រហូតទៅដល់បីជាន់ មានទំហំធំទូលាយងាយស្រួលក្នុងការរស់នៅ។  រួមជាមួយនឹងការរចនាដ៏ស្រស់ស្អាត ប្រកបដោយគុណភាពខ្ពស់ដែលលោកអ្នកអាចទទួលយកដោយទំនុកចិត្តបានពី ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ដែលនឹងធ្វើឱ្យជីវិតរបស់លោកអ្នកហាក់បីដូចជាកំពុងឈប់សម្រាកលំហែកាយនៅក្នុងវីឡាដ៏ស្កឹមស្កៃមួយដូច្នេះផង។
ព័ត៌មានលម្អិត
វីឡាកូនកាត់
Residential
ទទួលបានបទពិសោធន៍នៃការរស់នៅបែបទំនើបបំផុតនៅក្នុងផ្ទះវីឡាកូនកាត់ដែលស្ថិតក្នុងភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដ លោកអ្នកប្រាកដជាចូលចិត្តការច្នៃម៉ូដដែលយើងខ្ញុំបានរៀបចំយ៉ាងយកចិត្តទុកដាក់ ដូចជារានហាលគ្រប់បន្ទប់គេងដែលនឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍រីករាយក្នុងការចំណាយពេលពេញមួយថ្ងៃក្នុងការរស់នៅ។
ព័ត៌មានលម្អិត
វីឡាកូនកាត់
Residential
ទីកន្លែងដ៏ស្រស់ស្អាតទាំងនេះគឺជាផ្ទាំងទស្សនីយ៍ភាពមួយចេញពីផ្ទះវីឡាកូនកាត់របស់ភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដ ដែលប្រៀបប្រដូចទៅនឹងឆ្នេរសមុទ្រដែលគ្មានរលក តែប្រជុំទៅដោយភាពអ៊ូអរនៃការរស់នៅបែបទំនើប។ បន្ថែមជាមួយនឹងផ្ទៃដីលាតសន្ធឹងដ៏ធំ និង វីឡាកូនកាត់ជាច្រើនជួរដែលមានទីតាំងទំនេរគ្រប់គ្រាន់សម្រាប់អតិថិជនដើម្បីរស់នៅដោយភាពសុខដុមរមនា។
ព័ត៌មានលម្អិត
ផ្ទះអាជីវកម្ម
Residential
ការរួមបញ្ចូលគ្នារវាង២ពាក្យដ៏ល្អបំផុតគឺជាផ្ទះអាជីវកម្មរបស់ ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ។ ប្រភេទផ្ទះអាជីវកម្មទាំងនេះមានកន្លែងប្រកបអាជីវកម្មសម្រាប់ការរស់នៅប្រចាំថ្ងៃ រួមបញ្ចូលទាំងទំហំធំទូលាយនៃគេហដ្ឋានដ៏ល្អប្រណីតសាកសមជាមួយការប្រកបរបរជាលក្ខណៈគ្រួសារ។ ដូចជាផ្ទះវីឡាកូនកាត់ដទៃទៀតដែរ ផ្ទះអាជីវកម្មនេះមានកម្ពស់៣ជាន់ មិនតែប៉ុណ្ណោះយើងក៏មានផ្ទះអាជីវកម្មដែលមានទំហំគុណនឹង២នៃផ្ទះអាជីវកម្មធម្មតា ពោលគឺផ្ទះអាជីវកម្មដែលមានទីតាំងនៅកែងផ្លូវ ដែលមានសល់ទីតាំងចំហៀងផ្ទះនីមួយៗធំទូលាយងាយស្រួលក្នុងការចតយានយន្តផងដែរ។  ភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដនឹងនាំយកភាពភ្ញាក់ផ្អើលជូនលោកអ្នក ដោយសារតែជម្រើសនៃការរស់នៅច្រើនប្រភេទដែលបំពេញតាមបំណងប្រាថ្នារបស់លោកអ្នក។
See More
ដើម្បីព័ត៌មានលំអិតសូមធ្វើការទំនាក់ទំនងឥលូវនេះ
ទំនាក់ទំនង