ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣
About
ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដែលត្រូវបានគេស្គាល់ថាស៊ីហ្គេម (SEAG) គឺជាព្រឹត្តិការណ៍ប្រកួតកីឡាចម្រុះដែលមានការចូលរួមពីសំណាក់បណ្តាប្រទេសទាំង ១១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយសហព័ន្ធកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ក្រោមការត្រួតពិនិត្យពីគណៈកម្មការអូឡាំពិកអន្តរជាតិហៅកាត់ថា (IOC) និងក្រុមប្រឹក្សាអូឡាំពិកអាស៊ីហៅកាត់ថា(OCA)។ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមការប្រកួតអនុតំបន់ទាំង៥របស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ីដែលក្នុងនោះមានដូចជា ការប្រកួតកីឡាអាស៊ីកណ្តាល កីឡាអាស៊ីខាងកើត កីឡាអាស៊ីខាងត្បូង និងកីឡាអាស៊ីខាងលិច។

ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ដែលត្រូវបានគេស្គាល់ថាជាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នឹងប្រារព្ធឡើងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាស៊ីហ្គេមនៅប្រទេសសិង្ហបុរីអំពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍កាលពីឆ្នាំ ២០១៥កន្លងទៅ។
ភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដមានគ្រប់សមាសធាតុពាក់ព័ន្ធទាំងអស់ដែលចាំបាច់ ដើម្បីធ្វើជាម្ចាស់ផ្ទះទទួលមនុស្សរាប់ពាន់នាក់ដែលចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ មុនពេលដែលត្រូវបានរៀបចំឡើងវិញ និងប្រគល់ជូនអតិថិជនដែលបានជាវរួច។ ស្ថិតនៅក្នុងរង្វង់ព្រំនៃពហុកីឡដ្ឋានជាតិមរតកតេជោ លាតសន្ធឹងលើផ្ទៃដីទំហំប្រាំបីហិកតា ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ មានចំងាយត្រឹម ១៥នាទីប៉ុណ្ណោះពីតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយសារតែមានការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នាពេលបច្ចុប្បន្ន និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលក្នុងនោះមានស្ពានជាងបួនកន្លែង ផ្លូវគមនាគមន៍ខ្វាត់ខ្វែងទាំងចាស់ទាំងថ្មី ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ក៏ដូចជាគម្រោងខ្សែរថភ្លើងអាកាសតភ្ជាប់ទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ហើយត្រូវបានរចនាឡើងសម្រាប់ទទួលបានជោគជ័យយូរអង្វែង រួមជាមួយកន្លែងផ្សេងទៀតដែលត្រូវបានសាងសង់ឡើងសម្រាប់ការប្រកួតកីឡា។

នៅពេលដែលការប្រកួតបានបញ្ចប់ សង្វៀនកីឡាធំៗនឹងក្លាយជាកន្លែងទាក់ទាញដ៏សំខាន់មួយសម្រាប់សហព័ន្ធកីឡាជាតិ និងអន្តរជាតិក្នុងការជ្រើសយកប្រទេសកម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នានា ចំណែកឯភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដក៏នឹងដើរតួនាទីជាសហគមន៍ពហុកីឡាចម្រុះ ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានដែលលោកអ្នកអាចរស់នៅ ប្រកបកិច្ចការ និងស្នាក់នៅប្រកបដោយសុខភាពល្អ ។ ស្ថិតក្នុងតំបន់ទេសភាពខៀវស្រងាត់យ៉ាងល្អត្រកាលមានប្រណីតភាពនៃការអភិវឌ្ឍដោយផ្ទាល់ រួមទាំងកន្លែងផ្សេងៗទៀតដូចជា សួនសត្វភ្នំពេញសាហ្វារី សួនទឹក ទីលានវាយកូនហ្គោល ១៨រន្ធ (ដែលកំពុងតែអភិវឌ្ឍពង្រីកបន្ថែមរហូតដល់ ២៧រន្ធ) មានមណ្ឌលថែទាំសុខភាព និងមជ្ឈមណ្ឌលអប់រំ។ លើសពីនេះទៅទៀត សម្រាប់អ្នកដំណើរទៅកាន់បុរីកីឡា ក៏នឹងមានឱកាសជ្រើសរើសការស្នាក់នៅអាផាតមិន ឬសណ្ឋាគារក្នុងគម្រោងរបស់យើងផងដែរ។
ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដនឹងក្លាយជារឿងដ៏ជោគជ័យមួយយ៉ាងងាយស្រួលនៅក្នុងយុគសម័យក្រោយព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដោយសារតែស្ទើរគ្រប់កន្លែងទាំងអស់នឹងត្រូវបានប្រើប្រាស់មិនថាដោយកីឡាករ-កីឡាការិនីមកពីទូទាំងពិភពលោកឬដោយប្រជាជនរាប់ពាន់នាក់ដែលនឹងរស់នៅ និងប្រកបកិច្ចការនៅក្នុងភូមិដ្ឋានដ៏ធំល្វឹងល្វើយនេះ។ នៅពេលដែលសាងសង់រួចរាល់ក្នុងឆ្នាំ២០២២ សម្រាប់ត្រៀមទទួលការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ និងកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ខាងមុខនេះដែលរៀបចំឡើងដោយអាជ្ញាធរពាក់ព័ន្ធនោះ ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ នឹងឃើញមានការផ្លាស់ប្តូរសម្រស់រាជធានីភ្នំពេញទៅជាទីក្រុងកីឡា និងទីប្រជុំជនដ៏ទំនើបទាន់សម័យដែលមានស្វ័យភាពក្នុងការគ្រប់គ្រងជាមួយនឹងបរិយា​កាសស្ងប់ស្ងាត់ និងមានចីរកាល។
ដើម្បីព័ត៌មានលំអិតសូមធ្វើការទំនាក់ទំនងឥលូវនេះ
ទំនាក់ទំនង