វើលដ៏ប្រ៊ីដគ្រុប គឺជាបណ្តុំក្រុមហ៊ុនជំនួញមានអាជីវកម្មចម្រុះឈានមុខគេក្នុងប្រទេសកម្ពុជាដែលមានវិសាលភាពក្នុងការវិនិយោគធំទូលាយ មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានការទទួលស្គាល់ពីសំណាក់អ្នកវិនិយោគក្នុងស្រុក។
គោលដៅរបស់ វើលដ៏ប្រ៊ីដគ្រុប គឺផ្តល់ជូននូវសេវាកម្មដ៏ល្អឥតខ្ចោះ មានភាពបត់បែនតាមកាលៈទេសៈ ប្រកបដោយគុណតម្លៃខ្ពស់ ដោយធ្វើយ៉ាងណាអោយទទួលបានលទ្ធផលលើសពីការរំពឹងទុករបស់អតិថិជនគ្រប់រូប។
ក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប កំពុងតែពង្រីកវិសាលភាពនៃការវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ដោយសារតែមានបទពិសោធន៍ក្នុងវិស័យអាជីវកម្មជាច្រើនដែលកំពុងដំណើរការ និងសេវាកម្មដែលកំពុងផ្តល់ជូនអតិថិជនក្នុងការអនុវត្តគម្រោងកន្លងមកប្រកបដោយភាពជោគជ័យ។ ក្នុងនោះមានដូចជា វិស័យឧស្សាហកម្ម ព្រមទាំងការបង្កើតមុខជំនួញថ្មីៗ និងការបណ្តាក់ទុកជាមួយក្រុមហ៊ុនផ្សេងៗក្នុងប្រទេសកម្ពុជាថែមទៀតផង។ ដោយសារតែភាពជោគជ័យ និងកេរ្តិ៍ឈ្មោះល្បីល្បាញនាពេលកន្លងមក នេះសបញ្ជាក់អោយឃើញថាក្រុមហ៊ុនពិតជាមានសក្តានុពលក្នុងការពង្រីកខ្លួនទៅកាន់បណ្តាប្រទេសក្នុងអាស៊ាននាពេលខាងមុខផងដែរ។